0

ការ​ទទួល​ទាន​អាហារ​ប្រចាំ​ថ្ងៃ​​​​​​មាន​សារៈសំខាន់​ណាស់​​សម្រាប់​​​​ចិញ្ចឹម​ទ្រទ្រង់​​​រាង​កាយ។​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​អាហារ​​មួយ​ចំនួន​អាច​ផ្ដល់​ផល​ល្អ​សម្រាប់​សារពាង្គកាយ​តែ​ផ្ទុយ​ទៅ​វិញ​​ម្ហូប​អាហារ​មួយ​ចំនួន​​​ផ្សំ​ឡើង​ពី​សារធាតុ​​​ផ្សេង​ៗ​ជា​ច្រើន​ដែល​អាច​បង្ក​ផល​វិបាក​សម្រាប់​សុខភាព​ផង​ដែរ៖


១.​ប្រហិត​សាច់​ក្ដាម
គ្រាន់​តែ​ក្រឡេក​មើល​ភ្លាម​អ្នក​អាច​ដឹង​​ថា​​​​ប្រហិត​​នោះ​ជា​​អាហារ​ក្លែង​ក្លាយ​បាត់​ទៅ​ហើយ​​ដោយ​សារ​តែ​សាច់​ក្ដាម​ពិត​មិន​មែន​​ណែន​​រលោង​ស្អាត​បែប​នោះ​ទេ។​ប្រហិត​សាច់​ក្ដាម​ជា​អាហារ​​មួយ​​​​មិន​​​​​ផ្ដល់​ផល​ប្រយោជន៍​ដល់​សុខភាព​​នោះ​ទេ​ដោយ​វា​មិន​​មាន​សារជាតិ​ល្អ​​ដូច​​ជា​Omega-3​ប៉ុន្តែ​វា​មាន​ជាតិ​​Monosodium​glutamate​អំបិល​​គ្រឿង​បង្ការ​មិន​ឲ្យ​ខូច​គុណ​ភាព​និង​សមាស​ធាតុ​​​គីមី​ជា​ច្រើន​ទៀត។
 
២. ផលិត​ផល​ប៉េងប៉ោះ​​កំប៉ុង
សារធាតុ​ចិញ្ចឹម​​ លីកូពីន (Lycopene) ​មាន​នៅ​ក្នុង​ប៉េងប៉ោះ​ធម្មជាតិ​ ជួយ​​បន្ថយ​ហានិភ័យ​​ជំងឺ​មហារីក​ដល់​សុខភាព។ ប៉ុន្តែ​អត្ថប្រយោជន៍​នោះ​បាន​បាត់​បង់​ទាំង​ស្រុង​ នៅ​ពេល​ដែល​​​ផ្លែ​ប៉េងប៉ោះ​ត្រូវ​បាន​​​ច្រក​កំប៉ុង​​​មាន​ផ្ទុក​​សារធាតុ​គីមី​​​ ដែល​បង្អាក់​ដល់​​សកម្មភាព​អ័រម៉ូន​នៅ​ក្នុង​រាង​កាយ។ ដោយ​សារ​តែ​ ប៉េងប៉ោះ​មាន​ជាតិ​អាស៊ីត​​ដែរ កំប៉ុង​ច្រក​ដែល​មាន​​សមាសធាតុ​​គីមី BPA បាន​បញ្ចេញ​មក​ ប្រតិកម្ម​ បង្ក​​​គ្រោះ​ថ្នាក់​ដល់​សុខភាព ដោយ​វិវឌ្ឍ​ជា​ជំងឺ​មហារីក​​ ជំងឺ​បេះ​ដូង និង​​បង្ក​បញ្ហា​ដល់​​ការ​បន្ត​ពូជ​ផង​ដែរ។


៣. អាហារ​កញ្ចប់​រសជាតិ​ផ្លែ​ឈើ​
នំ​កញ្ចប់​ដែល​មាន​ក្លិន​ដូច​ផ្លែ​​ឈើ​មិន​មែន​សុទ្ធ​សឹង​តែ​​ផ្សំ​ពី​ផ្លែ​ឈើ​​ពិត​ប្រាកដ​​ទាំង​អស់​នោះ​ទេ។​វា​ជា​សារធាតុ​​ដែល​ធ្វើ​ឡើង​​​​ពី​​សារធាតុ​ស្ករ​ផ្សំ​គ្នា​ដូច​ជា​​ពោត​​ក្រៀម​ទឹក​ស៊ីរ៉ូ​ស្ករ​​Fructose​និង​សារធាតុ​​Maltodextrin​

៤.​ភេសជ្ជៈ​រសជាតិ​ផ្លែ​ឈើ​
ភេសជ្ជៈ​រសជាតិ​ផ្លែ​ឈើ​គឺ​ផ្សំ​ឡើង​ពី​​ការ​បន្ថែម​ជាតិ​ស្ករ​(មិន​មែន​ធម្មជាតិ)​​រស​ជាតិ​ផ្លែ​ឈើ​រួច​ត្រូវ​បាន​វេច​ខ្ចប់​​បង្ហាញ​ថា​ជា​ភេសជ្ជៈ​​ស្រស់​ៗ​សម្រាប់​​សុខភាព។

៥.​ប៊័រ​និង​​ដំណាប់​លាប​នំប៉័ង​សាំងវ៉ិច
ប៊័រ​និង​ដំណាប់​លាប​នំប៉័ង​សាំងវ៉ិច​​​ផ្សំ​ឡើង​ពី​​សារធាតុ​​ជា​ច្រើន​ដូច​ជា​​ពណ៌​សិប្បនិមិត្ត​គ្រឿង​បន្ថែម​រសជាតិ​គ្រឿង​បង្ការ​មិន​ឲ្យ​ខូច​គុណ​ភាព​សារធាតុ​ប្រេង​Hydrogenated​ជាតិ​ស្ករ​(មិន​មែន​ធម្មជាតិ)​​រស​ជាតិ​ផ្លែ​ឈើ​និង​​សារធាតុ​​Azodicarbonamide​
​៦.ប្រហិត​សាច់​មាន់​​​​​​​​បំពង
សាច់​មាន់​ដុំ​បំពង​មួយ​ចំនួន​គឺ​ធ្វើ​​ឡើង​ដោយ​​ការ​​វាយ​សាច់​មាន់​បញ្ចូល​គ្នា​រួច​ដាក់​បំពង​​និង​​ខ្ចប់​ចូល​គ្នា​ជា​ដុំ​សាច់​មាន់​បំពង។​ចំពោះ​​​​​ដុំ​សាច់​មាន់​បំពង​​ទាំង​នោះ​គឺ​​មាន​បរិមាណ​​សាច់​តិច​ជាង​ពាក់​កណ្ដាល​​នៃ​​ដុំ​សាច់​មាន់​នោះ​ដោយ​​វា​​នៅ​លាយ​ឡំ​ជា​មួយ​និង​អំបិល​សារធាតុ​ខ្លាញ់​និង​ជាតិ​ស្ករ​ច្រើន​ជាង​បរិមាណ​សាច់។

៧.​សាច់​ច្នៃ
សាច់​ក្រក​ប្រហិត​Hot​Dog​និង​​សាច់​ផ្សេង​ៗ​ដែល​គេ​យក​ច្នៃ​ដើម្បី​ទុក​បាន​យូរ​គឺ​ជា​អាហារ​ឆ្ងាញ់​និង​ពេញ​និយម​ប៉ុន្តែ​វា​មាន​ហានិភ័យ​ខ្ពស់​ដោយ​អាច​បង្ក​ជា​​ជំងឺ​មហារីក។​សាច់​ទាំង​អស់​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​អំបិល​ក្នុង​បរិមាណ​ខ្ពស់​និង​សារធាតុ​គីមី​ជា​ច្រើន​ដែល​បង្ក​គ្រោះថ្នាក់​សម្រាប់​សុខភាព។​ការ​សិក្សា​​រយៈ​ពេល​១៣ឆ្នាំ​បាន​បង្ហាញ​ថា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​១៧​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​ញ៉ាំ​សាច់​ប្រភេទ​នេះ​ជា​ប្រចាំ។​សាច់​ប្រភេទ​នេះ​មើល​ទៅ​ស្រស់​​ប៉ុន្តែ​វា​ក៏​មាន​ផ្ទុក​សារធាតុ​Carcinogens​ដូច​ជា​បារី​ដូច្នោះ​ដែរ។

ការ​ទិញ​​​របស់​ទាំង​​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ចំណេញ​ពេល​វេលា​​រៀប​ចំ​អាហារ​សម្រាប់​ស្រស់​ស្រូប​ប៉ុន្តែ​​​វា​អាច​​មាន​ផល​ប៉ះ​ពាល់​​ទៅ​លើ​សុខភាព​របស់​អ្នក៕

ចុចអាន៖​អាហារ៥មុខ​ជួយ​បំបាត់​ភាព​ស្ត្រេស​តប់​ប្រមល់

ប្រែ​សម្រួល៖​មាន​រតនា ​ប្រភព៖​amaznginfo​,​dailyhealthpost,​littlethings
Next
This is the most recent post.
Previous
Older Post

Post a Comment

 
Top
This is my webpage