សាស្ត្រាចារ្យ Partrick
Georges គ្រូពេទ្យវះកាត់ខួរក្បាលជនជាតិប៊ែលស្ស៊ិកបានធ្វើការសិក្សាវិភាគស្រាវជ្រាវអំពីការធ្វើការរបស់ខួរក្បាលហើយបានផ្តល់ដំបូន្មានជាច្រើនប្រការអំពីវិធីយ៉ាងណាឱ្យខួរក្បាលយើងអាចធ្វើការបកស្រាយដោយប្រសិទ្ធិភាពកាន់តែល្អប្រសើរទ្វេឡើង
។
លោកពន្យល់ថា
មនុស្សយើងគួរមានពេលវេលាដេកសម្រាក់ថ្ងៃប្រមាណ ២០‑៤០ នាទី
ព្រោះការដេកថ្ងៃអាចឱ្យខួរក្បាលប្រមូល និងសំយោគទិន្ន័យផ្សេងៗដែលកើតមានឡើង
និងបានទទួលមកពេញមួយកំណាត់ព្រឹក ។ លោកបរិយាយថា
ខួរក្បាលរបស់មនុស្សយើងអាចធ្វើការងារបានល្អបំផុតក្នុងចន្លោះពេលពីរគឺ
ចន្លោះពេល ៣ម៉ោង និង ១០ម៉ោងក្រោយពេលភ្ញាក់ពីដេក ។
លោកគ្រូពេទ្យបានធ្វើការវាស់ស្ទង់សីតុណ្ហភាពរបស់ខួរក្បាល់ក្រោយពេលភ្ញាក់ពីដេក
ថាជាកម្រិតភាពឆ្លៀវឆ្លាតដែលមានឈ្មោះថា Deep
intelligence ដោយដំណាកកាលនេះសមស្របសម្រាប់ធ្វើការងារដែលត្រូវប្រើខួរក្បាល
ឬការគិតគួរ ។ ចំណែកអំឡុងពេល ១០ ម៉ោងក្រោយភ្ញាក់ពីដេកនោះ លោកគ្រូពេទ្យបានហៅថាជាភាពឆ្លៀវឆ្លាតឈ្មោះ Fast
intelligence ដែលសមស្របសម្រាប់ការងារដែលត្រូវប្រើគំនិត
និងការសម្រេចចិត្តឆាប់រហ័ស ។
ដូច្នេះដើម្បីឱ្យយើងអាចប្រើប្រាស់ខួរក្បាលឱ្យមានប្រយោជន៍
និងប្រសិទ្ធភាពបំផុតនោះ យើងគួររៀបចំគម្រោងការងារដែលត្រូវប្រើខួរក្បាលខ្លាំងនៅពេលព្រឹក
(អំឡុងពេល ៣ ម៉ោងក្រោយភ្ញាក់ពីដេក)
និងរៀបចំគម្រោងការងារដែលត្រូវជួបប្រាស្រ័យជាមួយនឹងមនុស្សទូទៅនៅពេលរសៀល
(១០ ម៉ោងក្រោយភ្ញាក់ពីដេក) ។
ក្រៅបីនេះដើម្បីថែរក្សាខួរក្បាលយើងឱ្យមានប្រសិទ្ធភាពល្អ
យើងគួរហាត់ប្រាណប្រមាណ ១៥នាទីរៀងរាល់ពេលល្ងាច ។
ជាពិសេសបំផុតសម្រាប់អ្នកដែលត្រូវប្រើប្រាស់ខួរក្បាលខ្លាំងគួរតែហាត់ប្រាណជាប្រចាំ
ព្រោះអ្នកដែលប្រើខួរក្បាលខ្លាំង ហើយប្រើប្រាស់សាច់ដុំតិច
រមែងកើតមានអាការ “Anxiety” ដែលនឹងវិវឌ្ឍទៅរកអាការឆ្អល់ពោះ ហើមពោះ ។
ដូច្នេះបើអ្នកជាអ្នកប្រើខួរក្បាលខ្លាំងត្រូវតែហាត់ប្រាណជាចាំបាច់
ដើម្បីឱ្យសាច់ដុំបានធ្វើចលនាមានតុល្យភាពជាមួយខួរក្បាល ។
ការធ្វើឱ្យខួរក្បាលមានសម្ពាធក្នុងកម្រិតល្មម
គឺជារឿងលល្អ តែមិនគួរឱ្យវាមានសម្ពាធខ្លាំងពេកទេ ។
អ្នកប្រើប្រាស់ខួរក្បាលទាំងឡាយអាចត្រួតពិនិត្យពិសោធមើលសម្ពាធខួរក្បាលថា
ស្ថិតក្នុងកម្រិតតានតឹងខ្លាំងពេក ឬអត់ដោយពិនិត្យមើលអាការដូចតទៅនេះ៖
១. ភាពតានតឹងមានការប្រែប្រួលនៅក្នុងអារម្មណ៍
។
២. មានការប្រែប្រួលនៅក្នុងសកម្មភាពដំណេកដោយផ្តើមចេញពីការដេកមិនលក់
ភ្ញាក់មុនពេលវេលា និងការភ្ញាក់ដឹងខ្លួននៅពាក់កណ្តាលយប់ ។
៣.
បញ្ហាផ្នែកសុខភាព ចំពោះការអានសៀវភៅដែលត្រូវប្រើចំណេះដឹង និងការគិតគួរ
អ្នកកគួររអានក្នុងរយៈពេល ១០នាទី ហើយសម្រាកភ្នែក ១នាទីដោយការបិទភ្នែក ។
គួរបញ្ជាក់ថា ការបិទភ្នែកសម្រាកមួយនាទីនេះ
គឺធ្វើឱ្យខួរក្បាលរបស់យើងអាចបឺតស្រូបយករឿងរ៉ាវដែលបានអាននោះ
គឺធ្វើឱ្យខួរក្បាលរបស់យើងអាចបឺតស្រូបយករឿងរ៉ាវដែលបានអាននោះ
ចូលទៅក្នុងខួរក្បាល ។
ការអានសៀវភៅ
ឬធ្វើការងារដែលត្រូវប្រើសមាធិនោះមិនគួរទទួលការរំខានពីអ្វីមួយទេ
ព្រោះបើមានអ្វីរំខានតែបន្តិច នឹងធ្វើឱ្យប៉ះពាលដល់អ្វីដែលយើងបានអាន
និងបានធ្វើរួចហើយក្នុងរយៈពេល ៩០ នាទីកន្លងមក ។
យើងអាចនិយាយថា
ការរំខានតែមួយដងនឹងធ្វើឱ្យរលាយបាត់បង់អស់នូវអ្វីដែលយើងបានធ្វើរួចមកហើយក្នុងរយៈពេល
៩០ នាទីកន្លងមក ។
មុនពេលចូលដេក
យើងមិនត្រូវទុកឱ្យមានការងារដែលត្រូវធ្វើនៅដក់ជាប់ក្នុងចិត្តទេ
ព្រោះវាអាចជះផលប៉ះពាល់ដល់ដំណេករបស់យើង ។
ម្យ៉ាងទៀតមុនពេលចូលដេកអ្នកគួរកត់ត្រាទុកនូវអ្វីដែលអ្នកនឹងធ្វើក្នុងថ្ងៃស្អែកផង
៕
ប្រភព៖ llundi.wordpress.com

Post a Comment